ព្រះត្រៃបិដក ភាគ ៩០

 [៧០] បុគ្គល​ណា លះបង់​ទិ​ដ្ឋានុ​ស័យ បុគ្គល​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ លះបង់​ទិ​ដ្ឋានុ​ស័យ​ឬ។ អើ។បេ។
 [៧១] បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ (លះបង់) ភវ​រាគានុស័យ។បេ។ លះបង់​អវិ​ជ្ជានុ​ស័យ​ឬ។ បុគ្គល ៣ ពួក លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ តែ​បុគ្គល ៣ ពួក​នោះ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ទេ ព្រះអរហន្ត លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង លះបង់​អវិ​ជ្ជានុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ អើ។
 [៧២] បុគ្គល​ណា លះបង់​ភវ​រាគានុស័យ បុគ្គល​នោះ លះបង់​អវិ​ជ្ជានុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ លះបង់​ភវ​រាគានុស័យ​ឬ។ អើ។
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637826862120052952
ទៅកាន់ទំព័រ៖