ព្រះត្រៃបិដក ភាគ ៩០
ក្នុងវេទនាពីរនោះទេ កំណត់ដឹងនូវវិចិកិច្ឆានុស័យផង កំណត់ដឹងនូវបដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។ បុគ្គល កំណត់ដឹងនូវបដិឃានុស័យ ក្នុងទីណា កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា កំណត់ដឹងនូវបដិឃានុស័យ ក្នុងទីនោះឬ។ មិនមែនទេ។ បុគ្គល កំណត់ដឹងនូវបដិឃានុស័យ ក្នុងទីណា កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា កំណត់ដឹងនូវបដិឃានុស័យ ក្នុងទីនោះឬ។ បុគ្គលកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងវេទនាពីរនោះទេ កំណត់ដឹងនូវអវិជ្ជានុស័យផង កំណត់ដឹងនូវបដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។
[១៤] បុគ្គល កំណត់ដឹងនូវមានានុស័យក្នុងទីណា (កំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។ កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា កំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ បុគ្គល កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ
ID: 637826839398208204
ទៅកាន់ទំព័រ៖