ព្រះត្រៃបិដក ភាគ ៩០
[៧៣] បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ លះបង់មានានុស័យឬ។ អនាគាមិបុគ្គល លះបង់កាមរាគានុស័យ និងបដិឃានុស័យ តែអនាគាមិបុគ្គលនោះ មិនលះបង់មានានុស័យទេ ព្រះអរហន្ត លះបង់កាមរាគានុស័យ និងបដិឃានុស័យផង លះបង់មានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យឬ។ អើ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យឬ។ បុគ្គលពីរពួក លះបង់វិចិកិច្ឆានុស័យ តែបុគ្គលពីរពួកនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ បុគ្គលពីរពួក លះបង់វិចិកិច្ឆានុស័យផង លះបង់កាមរាគានុស័យ និងបដិឃានុស័យផង។
ID: 637826862311303408
ទៅកាន់ទំព័រ៖