ព្រះត្រៃបិដក ភាគ ៩០
            
        
        
            
            
                
                តែបុគ្គលពីរពួកនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យទេ អនាគាមិបុគ្គល លះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ តែអនាគាមិបុគ្គលនោះ មិនលះបង់មានានុស័យទេ ព្រះអរហន្ត លះបង់វិចិកិច្ឆានុស័យផង លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង។ បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យឬ។ អើ។
 [៧៥] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យឬ។
            
            
         
        
            
                ID: 637826862923669404 
                
            
            
                ទៅកាន់ទំព័រ៖