ព្រះត្រៃបិដក ភាគ ៩០
បុគ្គលពីរពួក លះបង់វិចិកិច្ឆានុស័យ និងទិដ្ឋានុស័យ តែបុគ្គលពីរពួកនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យទេ អនាគាមិបុគ្គល លះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ តែអនាគាមិបុគ្គលនោះ មិនលះបង់មានានុស័យទេ ព្រះអរហន្ត លះបង់វិចិកិច្ឆានុស័យផង លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យផង។បេ។
[៧៦] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យឬ។ អើ។
ID: 637826863136638096
ទៅកាន់ទំព័រ៖