ព្រះត្រៃបិដក ភាគ ៩០
            
        
        
            
            
                
                 [៧៧] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ បុគ្គលនោះ លះបង់អវិជ្ជានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យឬ។ អើ។
 [៧៨] បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថា លះបង់ផង ថា មិនលះបង់ផងទេ។ មួយយ៉ាងទៀត បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថា លះបង់ផង ថា មិនលះបង់ផងទេ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល លះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ មិនគួរពោលថា
            
            
         
        
            
                ID: 637826863366962708 
                
            
            
                ទៅកាន់ទំព័រ៖