ព្រះត្រៃបិដក ភាគ ៩០
លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានុ៎ះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ មិនគួរពោលថា លះបង់ផង ថា មិនលះបង់ផងទេ លះបង់វិចិកិច្ឆានុស័យផង លះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។
[៧៩] បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថា លះបង់ផង ថា មិនលះបង់ផងទេ។ មួយយ៉ាងទៀត បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថា លះបង់ផង ថា មិនលះបង់ផងទេ។ បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថា មិនលះបង់ផងទេ លះបង់វិចិកិច្ឆានុស័យផង លះបង់បដិឃានុស័យផង ក្នុងទុក្ខវេទនានុ៎ះ។ បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា
ID: 637826863793525187
ទៅកាន់ទំព័រ៖