ព្រះត្រៃបិដក ភាគ ៩០
លះបង់ភវរាគានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថា លះបង់ផង ថា មិនលះបង់ផងទេ។ បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ លះបង់អវិជ្ជានុស័យផង លះបង់បដិឃានុស័យផង ក្នុងទុក្ខវេទនានុ៎ះ។
[៨០] បុគ្គល លះបង់មានានុស័យ ក្នុងទីណា (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា
ID: 637826864019327909
ទៅកាន់ទំព័រ៖