ព្រះត្រៃបិដក ភាគ ៩០
លះបង់មានានុស័យ ក្នុងទីនោះឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានុ៎ះ តែមានានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ លះបង់វិចិកិច្ឆានុស័យផង លះបង់មានានុស័យផង ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល លះបង់មានានុស័យ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ លះបង់មានានុស័យផង លះបង់ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះឬ។ អើ។ បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានុ៎ះ តែមានានុស័យ មិនគួរពោលថា
ID: 637826864206046707
ទៅកាន់ទំព័រ៖