ព្រះត្រៃបិដក ភាគ ៩០

លះបង់​ផង ថា​មិន​លះបង់​ផង​ទេ លះបង់​អវិ​ជ្ជានុ​ស័យ​ផង លះបង់​មា​នា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ។
[៨១] បុគ្គល លះបង់​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា លះបង់​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។បេ។
 [៨២] បុគ្គល លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា ៣ នុ៎ះ ក្នុង​កាមធាតុ តែ​ភវ​រាគានុស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង លះបង់​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ បុគ្គល លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637826864414015452
ទៅកាន់ទំព័រ៖