ព្រះត្រៃបិដក ភាគ ៩០
តែមិនកំណត់ដឹងនូវមានានុស័យ ក្នុងទុក្ខវេទនានោះទេ កំណត់ដឹងនូវវិចិកិច្ឆានុស័យផង កំណត់ដឹងនូវមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ បុគ្គល កំណត់ដឹងនូវមានានុស័យ ក្នុងទីណា កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល កំណត់ដឹងនូវមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងវេទនាពីរនោះទេ កំណត់ដឹងនូវមានានុស័យផង កំណត់ដឹងនូវភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គល កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា កំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ អើ។ បុគ្គល កំណត់ដឹងនូវមានានុស័យ ក្នុងទីណា កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា កំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ បុគ្គល កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែមិនកំណត់ដឹងនូវមានានុស័យ ក្នុងទុក្ខវេទនានោះទេ កំណត់ដឹងនូវអវិជ្ជានុស័យផង កំណត់ដឹងនូវមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។
ID: 637826839598833224
ទៅកាន់ទំព័រ៖