ព្រះត្រៃបិដក ភាគ ៩០

 [៨៣] បុគ្គល លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​វេទនា ៣ នុ៎ះ ក្នុង​កាមធាតុ តែ​ភវ​រាគានុស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ លះបង់​អវិ​ជ្ជានុ​ស័យ​ផង លះបង់​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ។
 [៨៤] បុគ្គល លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីណា លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​មា​នា​នុ​ស័យ ក្នុង​ទីណា លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល លះបង់​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637826864623404432
ទៅកាន់ទំព័រ៖