ព្រះត្រៃបិដក ភាគ ៩០

 [៨៥] បុគ្គល លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​ទីណា (លះបង់) ទិ​ដ្ឋានុ​ស័យ។បេ។ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ កាមរាគានុស័យ និង​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ តែ​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នុ៎ះ តែ​កាមរាគានុស័យ និង​មា​នា​នុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ បុគ្គល លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​ទីណា លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637826865167957551
ទៅកាន់ទំព័រ៖