ព្រះត្រៃបិដក ភាគ ៩០
បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះឬ។ បុគ្គល លះបង់មានានុស័យ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះឬ។ បុគ្គល លះបង់អវិជ្ជានុស័យ និងមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ លះបង់អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ លះបង់អវិជ្ជានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។
ID: 637826865396863747
ទៅកាន់ទំព័រ៖