ព្រះត្រៃបិដក ភាគ ៩០

 [៨៧] បុគ្គល លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល លះបង់​ភវ​រាគានុស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ បុគ្គល លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637826865786094810
ទៅកាន់ទំព័រ៖