ព្រះត្រៃបិដក ភាគ ៩០

លះបង់​អវិ​ជ្ជានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ លះបង់​អវិ​ជ្ជានុ​ស័យ កាមរាគានុស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ តែ​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ លះបង់​អវិ​ជ្ជានុ​ស័យ បដិ​ឃានុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នុ៎ះ តែ​កាមរាគានុស័យ និង​មា​នា​នុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។
 [៨៨] បុគ្គល លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ ក្នុង​ទីណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637826866045314638
ទៅកាន់ទំព័រ៖