ព្រះត្រៃបិដក ភាគ ៩០

លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អនាគាមិ​បុគ្គល​នោះ លះបង់​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​អនាគាមិ​បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ ព្រះអរហន្ត​នោះ លះបង់​កាមរាគានុស័យ​ផង លះបង់​មា​នា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ ព្រះអរហន្ត​នោះ លះបង់​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​កាមរាគានុស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង លះបង់​មា​នា​នុ​ស័យ​ផង លះបង់​កាមរាគានុស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637826866447678995
ទៅកាន់ទំព័រ៖