ព្រះត្រៃបិដក ភាគ ៩០
[១៥] បុគ្គល កំណត់ដឹងនូវទិដ្ឋានុស័យ ក្នុងទីណា កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា កំណត់ដឹងនូវទិដ្ឋានុស័យ ក្នុងទីនោះឬ។ អើ។បេ។
[១៦] បុគ្គល កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ កំណត់ដឹងនូវវិចិកិច្ឆានុស័យផង កំណត់ដឹងនូវភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គល កំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។ បុគ្គល កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គលកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។
ID: 637826839858051964
ទៅកាន់ទំព័រ៖