ព្រះត្រៃបិដក ភាគ ៩០
អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យក្នុងទីនោះឬ។ បុគ្គលពីរពួកនោះ លះបង់ទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលទំាងនោះឯង លះបង់ទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទំាងនោះ មិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលពីរពួកនោះ លះបង់ទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលទំាងនោះឯង លះបង់ទិដ្ឋានុស័យផង លះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គលណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។
ID: 637826866650647725
ទៅកាន់ទំព័រ៖