ព្រះត្រៃបិដក ភាគ ៩០

មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​ពីរ​ពួក​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​កាមរាគានុស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុ​គ្គ​លទំាំ​ងនោះ​ឯង លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុ​គ្គ​លទំា​ងនោះ មិន​លះបង់​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​ពីរ​ពួក​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​កាមរាគានុស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុ​គ្គ​លទំាំ​ងនោះ​ឯង លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង លះបង់​កាមរាគានុស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា លះបង់​ផង
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637826866839085162
ទៅកាន់ទំព័រ៖