ព្រះត្រៃបិដក ភាគ ៩០
ថាមិនលះបង់ផងទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គលណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះឬ។ អនាគាមិបុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែអនាគាមិបុគ្គលនោះ មិនលះបង់អវិជ្ជានុស័យក្នុងវេទនាពីរនោះទេ ព្រះអរហន្តនោះ លះបង់កាមរាគានុស័យផង លះបង់អវិជ្ជានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងទីនោះឬ។ ព្រះអរហន្ត លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យផង លះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។
ID: 637826867030391921
ទៅកាន់ទំព័រ៖