ព្រះត្រៃបិដក ភាគ ៩០
[៩០] បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះឬ។ បុគ្គលពីរពួកនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលទំាងនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលទំាំងនោះ មិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលពីរពួកនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ
ID: 637826867269454429
ទៅកាន់ទំព័រ៖