ព្រះត្រៃបិដក ភាគ ៩០
មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលទំាំងនោះឯង លះបង់វិចិកិច្ឆានុស័យផង លះបង់បដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។ បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះឬ។ អនាគាមិបុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ ព្រះអរហន្តនោះ លះបង់បដិឃានុស័យផង លះបង់អវិជ្ជានុស័យផង ក្នុងទុក្ខវេទនានោះ។ មួយយ៉ាងទៀត បុគ្គលណា
ID: 637826867504953812
ទៅកាន់ទំព័រ៖