ព្រះត្រៃបិដក ភាគ ៩០
លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះឬ។ ព្រះអរហន្តនោះ លះបង់អវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យផង លះបង់បដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។
[៩១] បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះឬ។ បុគ្គល ៣ ពួកនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមានានុស័យ មិនគួរពោលថា លះបង់ផង
ID: 637826867707766337
ទៅកាន់ទំព័រ៖