ព្រះត្រៃបិដក ភាគ ៩០

ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង លះបង់​អវិ​ជ្ជានុ​ស័យ​ផង លះបង់​មា​នា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ។
 [៩២] បុគ្គល​ណា លះបង់​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។បេ។
 [៩៣] បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល ៣ ពួក​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ តែ​ភវ​រាគានុស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​ទាំងនោះ​ឯង លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​បុគ្គល​ទាំងនោះ មិន​លះបង់​ភវ​រាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ ព្រះអរហន្ត​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ តែ​ភវ​រាគានុស័យ មិន​គួរ​ពោល​ថា លះបង់​ផង
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637826868200747254
ទៅកាន់ទំព័រ៖