ព្រះត្រៃបិដក ភាគ ៩០

ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង លះបង់​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល ៣ ពួក​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បុគ្គល​ទាំងនោះ មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​វេទនា ៣ នោះ​ទេ ព្រះអរហន្ត​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង លះបង់​អវិ​ជ្ជានុ​ស័យ​ផង ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637826868393716025
ទៅកាន់ទំព័រ៖