ព្រះត្រៃបិដក ភាគ ៩០

 [៩៤] បុគ្គល​ណា លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ ព្រះអរហន្ត លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​វេទនា ៣នោះ ក្នុង​កាមធាតុ តែ​ភវ​រាគានុស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង លះបង់​អវិ​ជ្ជានុ​ស័យ​ផង លះបង់​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ។
 [៩៥] បុគ្គល​ណា លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ ព្រះអរហន្ត​នោះ លះបង់​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637826868687799953
ទៅកាន់ទំព័រ៖