ព្រះត្រៃបិដក ភាគ ៩០

លះបង់​មា​នា​នុ​ស័យ និង​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ (លះបង់) ទិ​ដ្ឋានុ​ស័យ។បេ។ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​ពីរ​ពួក​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុ​គ្គ​លទំាំ​ងនោះ​ឯង លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុ​គ្គ​លទំាំ​ងនោះ មិន​លះបង់​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637826868893268634
ទៅកាន់ទំព័រ៖