ព្រះត្រៃបិដក ភាគ ៩០

លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ ព្រះអរហន្ត​នោះ លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង លះបង់​អវិ​ជ្ជានុ​ស័យ និង​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុគ្គល​នោះ​ឯង លះបង់​អវិ​ជ្ជានុ​ស័យ និង​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​កាមរាគានុស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637826881431534493
ទៅកាន់ទំព័រ៖