ព្រះត្រៃបិដក ភាគ ៩០
[៩៦] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះឬ។ បុគ្គលពីរពួកនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលទំាងនោះ មិនលះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលទំាំងនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទំាំងនោះ មិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះទេ តែបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលទំាងនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលទំាងនោះ មិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ តែកាមរាគានុស័យ និងមានានុស័យ មិនគួរពោលថា លះបង់ផង
ID: 637826881635753516
ទៅកាន់ទំព័រ៖