ព្រះត្រៃបិដក ភាគ ៩០
ព្រះអរហន្តនោះ លះបង់អវិជ្ជានុស័យ និងមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។
[៩៧ បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីនោះឬ។
ID: 637826882312458641
ទៅកាន់ទំព័រ៖