ព្រះត្រៃបិដក ភាគ ៩០

បុគ្គល​ពីរ​ពួក​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​បុ​គ្គ​លទំា​ងនោះ មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុ​គ្គ​លទំាំ​ងនោះ​ឯង លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុ​គ្គ​លទំា​ងនោះ មិន​លះបង់​កាមរាគានុស័យ និង​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ តែ​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ បុ​គ្គ​លទំា​ងនោះ​ឯង លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​ទាំងនោះ មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ តែ​កាមរាគានុស័យ និង​មា​នា​នុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ អនាគាមិ​បុគ្គល​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​អនាគាមិ​បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​គួរ​ពោល​ថា លះបង់​ផង ថា​មិន​លះបង់​ផង​ទេ
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637826882531052381
ទៅកាន់ទំព័រ៖