ព្រះត្រៃបិដក ភាគ ៩០
បុគ្គលទាំងនោះឯង លះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ តែបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ ព្រះអរហន្តនោះ លះបង់វិចិកិច្ឆានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ
ID: 637826882771845511
ទៅកាន់ទំព័រ៖