ព្រះត្រៃបិដក ភាគ ៩០
តែកាមរាគានុស័យ និងមានានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។បេ។
[៩៨] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ បុគ្គលនោះ លះបង់មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះឬ។
ID: 637826882970439278
ទៅកាន់ទំព័រ៖