ព្រះត្រៃបិដក ភាគ ៩០
លះបង់អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ មានានុស័យ និងភវរាគានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។
ចប់ អនុលោម។
[១០០] បុគ្គលណា មិនលះបង់កាមរាគានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យឬ។ អើ។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យឬ។ អនាគាមិបុគ្គល មិនលះបង់មានានុស័យ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យទេ បុគ្គល ៣ ពួក មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។បេ។
ID: 637826883592358319
ទៅកាន់ទំព័រ៖