ព្រះត្រៃបិដក ភាគ ៩០

មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ បុគ្គល​ពីរ​ពួក មិន​លះបង់​កាមរាគានុស័យ តែ​បុគ្គល​ពីរ​ពួក​នោះ មិនមែន​ជា​មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ទេ បុថុជ្ជន មិន​លះបង់​កាមរាគានុស័យ​ផង មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ​ឬ។ អើ។ បុគ្គល​ណា មិន​លះបង់​កាមរាគានុស័យ បុគ្គល​នោះ (មិន​លះបង់) ភវ​រាគានុស័យ។បេ។ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ​ឬ។ អនាគាមិ​បុគ្គល មិន​លះបង់​អវិ​ជ្ជានុ​ស័យ តែ​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​កាមរាគានុស័យ​ទេ បុគ្គល ៣ ពួក មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ផង មិន​លះបង់​កាមរាគានុស័យ​ផង។
 [១០១] បុគ្គល​ណា មិន​លះបង់​បដិ​ឃានុ​ស័យ បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​មា​នា​នុ​ស័យ បុគ្គល​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ​ឬ។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637826883805795748
ទៅកាន់ទំព័រ៖