ព្រះត្រៃបិដក ភាគ ៩០
អនាគាមិបុគ្គល មិនលះបង់មានានុស័យ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យទេ បុគ្គល ៣ ពួក មិនលះបង់មានានុស័យផង មិនលះបង់បដិឃានុស័យផង។ បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យឬ។ បុគ្គលពីរពួក មិនលះបង់បដិឃានុស័យ តែបុគ្គលទំាំងនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ បុថុជ្ជន មិនលះបង់បដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យឬ។ អើ។ បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ (មិនលះបង់) ភវរាគានុស័យ។បេ។ មិនលះបង់អវិជ្ជានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យឬ។ អនាគាមិបុគ្គល មិនលះបង់អវិជ្ជានុស័យ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យទេ បុគ្គល ៣ ពួក មិនលះបង់អវិជ្ជានុស័យផង មិនលះបង់បដិឃានុស័យផង។
ID: 637826884036917060
ទៅកាន់ទំព័រ៖