ព្រះត្រៃបិដក ភាគ ៩០

 [១០២] បុគ្គល​ណា មិន​លះបង់​មា​នា​នុ​ស័យ បុគ្គល​នោះ (មិន​លះបង់) ទិ​ដ្ឋានុ​ស័យ។បេ។ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ បុគ្គល ៣ ពួក មិន​លះបង់​មា​នា​នុ​ស័យ តែ​បុ​គ្គ​លទំាំ​ងនោះ មិនមែន​ជា​មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ទេ បុថុជ្ជន មិន​លះបង់​មា​នា​នុ​ស័យ​ផង មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ​ឬ។ អើ។ បុគ្គល​ណា មិន​លះបង់​មា​នា​នុ​ស័យ បុគ្គល​នោះ (មិន​លះបង់) ភវ​រាគានុស័យ។បេ។ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ​ឬ។ អើ។
 [១០៣] បុគ្គល​ណា មិន​លះបង់​ទិ​ដ្ឋានុ​ស័យ បុគ្គល​នោះ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​លះបង់​ទិ​ដ្ឋានុ​ស័យ​ឬ។ អើ។បេ។
 [១០៤] បុគ្គល​ណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ (មិន​លះបង់) ភវ​រាគានុស័យ។បេ។ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637826884297229926
ទៅកាន់ទំព័រ៖