ព្រះត្រៃបិដក ភាគ ៩០
បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យឬ។ បុគ្គលពីរពួក មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ តែបុគ្គលទំាងនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ បុថុជ្ជន មិនលះបង់ កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យឬ។ អើ។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ (មិនលះបង់) ភវរាគានុស័យ។បេ។ មិនលះបង់អវិជ្ជានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យឬ។ អនាគាមិបុគ្គល មិនលះបង់អវិជ្ជានុស័យ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ បុគ្គល ៣ ពួក មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង។
ID: 637826884706423081
ទៅកាន់ទំព័រ៖