ព្រះត្រៃបិដក ភាគ ៩០
[១០៧] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យឬ។ បុគ្គលពីរពួក មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ តែបុគ្គលពីរពួកនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ បុថុជ្ជន មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យឬ។ អើ។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ បុគ្គលនោះ (មិនលះបង់) ភវរាគានុស័យ។បេ។ មិនលះបង់អវិជ្ជានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យឬ។ អនាគាមិបុគ្គល មិនលះបង់អវិជ្ជានុស័យ និងមានានុស័យ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ បុគ្គល ៣ ពួក
ID: 637826884923454078
ទៅកាន់ទំព័រ៖