ព្រះត្រៃបិដក ភាគ ៩០

មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ផង មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ​ផង។
 [១០៨] បុគ្គល​ណា មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ បុគ្គល​នោះ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ​ឬ។ អើ។បេ។
 [១០៩] បុគ្គល​ណា មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ (មិន​លះបង់) ភវ​រាគានុស័យ។បេ។ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ អនាគាមិ​បុគ្គល មិន​លះបង់​អវិ​ជ្ជានុ​ស័យ និង​មា​នា​នុ​ស័យ
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637826885169391575
ទៅកាន់ទំព័រ៖