ព្រះត្រៃបិដក ភាគ ៩០
ទេ។ បុគ្គលកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីណា កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីនោះឬ។ បុគ្គល កំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កំណត់ដឹងនូវអវិជ្ជានុស័យផង នូវកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងវេទនាពីរនោះទេ កំណត់ដឹងនូវអវិជ្ជានុស័យផង នូវបដិឃានុស័យផង ក្នុងទុក្ខវេទនានោះ តែមិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។
[១៩] បុគ្គល កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង ក្នុងទីណា (កំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។ កំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។
ID: 637826840949964216
ទៅកាន់ទំព័រ៖