ព្រះត្រៃបិដក ភាគ ៩០

តែ​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ទេ បុគ្គល​ពីរ​ពួក មិន​លះបង់​អវិ​ជ្ជានុ​ស័យ កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ តែ​បុ​គ្គ​លទំាំ​ងនោះ មិនមែន​ជា​មិន​លះបង់​ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ទេ បុថុជ្ជន មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ផង មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង។
 [១១០] បុគ្គល​ណា មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ បុគ្គល​នោះ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ​ឬ។ អនាគាមិ​បុគ្គល មិន​លះបង់​អវិ​ជ្ជានុ​ស័យ មា​នា​នុ​ស័យ និង​ភវ​រាគានុស័យ តែ​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ទេ បុគ្គល​ពីរ​ពួក មិន​លះបង់​អវិ​ជ្ជានុ​ស័យ កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ និង​ភវ​រាគានុស័យ តែ​បុ​គ្គ​លទំាំ​ងនោះ
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637826885378467134
ទៅកាន់ទំព័រ៖