ព្រះត្រៃបិដក ភាគ ៩០

មិនមែន​ជា​មិន​លះបង់​ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ទេ បុថុជ្ជន មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ផង មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ​ផង។
 [១១១] បុគ្គល មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីណា មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីណា មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ បុគ្គល មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីណា មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីណា មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​កាមរាគានុស័យ
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637826885587685540
ទៅកាន់ទំព័រ៖