ព្រះត្រៃបិដក ភាគ ៩០

មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ មិន​លះបង់​មា​នា​នុ​ស័យ​ផង មិន​លះបង់​កាមរាគានុស័យ​ផង ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ​ទេ។ បុគ្គល មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីណា (មិន​លះបង់) ទិ​ដ្ឋានុ​ស័យ។បេ។ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​នោះ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នុ៎ះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​កាមរាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​លះបង់​កាមរាគានុស័យ​ផង ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ។ បុគ្គល មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីណា មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ មិន​គួរ​ពោល​ថា​លះបង់​ផង
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637826885771123183
ទៅកាន់ទំព័រ៖