ព្រះត្រៃបិដក ភាគ ៩០
ថាមិនលះបង់ផងទេ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ ក្នុងទីនោះឬ។ បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានុ៎ះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។
[១១២] បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះឬ។ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះឬ។
ID: 637826885978588955
ទៅកាន់ទំព័រ៖