ព្រះត្រៃបិដក ភាគ ៩០

មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល​នោះ មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នុ៎ះ តែ​មា​នា​នុ​ស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ផង មិន​លះបង់​មា​នា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ។
 [១១៤] បុគ្គល មិន​លះបង់​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិន​លះបង់​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។បេ។
 [១១៥] បុគ្គល មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ តែ​ភវ​រាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​លះបង់​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ បុគ្គល មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637826886566569510
ទៅកាន់ទំព័រ៖