ព្រះត្រៃបិដក ភាគ ៩០
អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។
[១១៦] បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ។
[១១៧] បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនលះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថាលះបង់ផង
ID: 637826886811257315
ទៅកាន់ទំព័រ៖