ព្រះត្រៃបិដក ភាគ ៩០
ថាមិនលះបង់ផងទេ មិនលះបង់មានានុស័យ និងកាមរាគានុស័យ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ មិនលះបង់វិចិកិច្ឆានុស័យ និងកាមរាគានុស័យ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ មិនលះបង់វិចិកិច្ឆានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល
ID: 637826886990788239
ទៅកាន់ទំព័រ៖