ព្រះត្រៃបិដក ភាគ ៩០
[១១៨] បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ និងមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ មិនលះបង់វិចិកិច្ឆានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ
ID: 637826887337555645
ទៅកាន់ទំព័រ៖